រៀន និងបង្រៀនភាសាខ្មែរ

ទំព័រដើម

Publicités

សូមស្វាគមន៍សូមស្វាគមន៍ ការមកកាន់គេហទំព័រ រៀន និងបង្រៀនភាសាខ្មែរ របស់វិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញ !

ដូចយើងបានដឹងស្រាប់ហើយថានៅវិទ្យាល័យបារាំងរ៉ឺនេដេកាត ភាសាខ្មែរត្រូវបានដាក់ឱ្យសិក្សា ចាប់ពីថ្នាក់មតេ្តយ្យរហូតដល់ ថ្នាក់វិទ្យាល័យ។ គោលបំណងនៃការដាក់ឱ្យសិក្សាភាសាខ្មែរ គឺចង់លើកស្ទួយភាសាជាតិ ពង្រឹងសម្ថភាពសិស្សានុសិស្ស ដែលនិយាយ និងរៀនភាសាខ្មែរ ឱ្យចេះប្រើប្រាស់ភាសាជាតិឱ្យបានកាន់តែត្រឹមត្រូវល្អ និងងាយស្រួលក្នុងការបន្តការសិក្សា នៅមហាវិទ្យាល័យនានានៅកម្ពុជាក្រោយរៀនចប់ ព្រមទាំងជួយឱ្យពួកគេងាយស្រួល រកការងារធ្វើនៅក្នុងស្រុកផងដែរ។

គម្រោងការបង្កើតគេហទំព័ររៀន និងបង្រៀនភាសាខ្មែរតាមអ៊ីនធឺណិតនេះ ចាប់ផ្តើមធ្វើឡើង នាចុងឆ្នាំ២០១៨។ គោលបំណងសំខាន់នៃការបង្កើត គេហទំព័រនេះ គឺចង់ពង្រឹងបន្ថែមការសិក្សា ភាសាខ្មែរដល់សិស្សានុសិស្ស ដែលរៀនភាសាខ្មែរ នៅវិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញគ្រប់ថ្នាក់។ ពួកគេអាចរៀនតាមគេហទំព័រ មួយនេះដោយខ្លួនឯង បន្ថែមក្រៅពីម៉ោង សិក្សានៅសាលា។ មិនតែប៉ុណ្ណោះគេហទំព័រនេះក៏ជាមធ្យោបាយចែករំលែកនូវ ឯកសារផេ្សងៗដល់លោកគ្រូ អ្នកគ្រូ ភាសាខ្មែរដែលបង្រៀននៅវិទ្យាល័យបារាំងរ៉ឺនេដេកាត ព្រមទាំងនៅតាមវិទ្យាល័យនានា និងគ្រប់ទីកន្លែងផងដែរ។

ម្យ៉ាងវិញទៀតមាតាបិតាសិស្សទាំងអស់ក៏អាចជួយបង្ហាត់បង្រៀនភាសាខ្មែរដល់កូនៗបន្ថែមផងដែរ តាមរយៈគេហទំព័រមួយនេះ។

បច្ចុប្បន្នឯកសារពហុព័ត៌មាន ដែលប្រើប្រាស់ក្នុងការបង្រៀន ភាសាខ្មែរ នៅមានកម្រិតនៅឡើយ ខ្ញុំបាទសង្ឃឹមថាគេហទំព័ររៀន និងបង្រៀនភាសាខ្មែរនេះ អាចនឹងក្លាយជាកន្លែងបណ្ដុំឯកសារពហុព័ត៌មានមួយ ក្នុងការចូលរួមចែករំលែកភាសាខ្មែរ ឱ្យបានកាន់តែទូលំទូលាយ។

ឯកសារមួយចំនួនធំគឺត្រូវបានដកស្រង់ចេញពីគេហទំព័រមជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក និងទំព័រ Facebook Krou Cambodia របស់ក្រសួងអប់រំ យុវជន និងកីឡា។


ចំណាំរាល់ឯកសារដែលមានក្នុងគេហទំព័រនេះ គឺយកមកក្នុងគោលបំណងចែករំលែកការសិក្សា និងការបង្រៀនភាសាខ្មែរ ដើម្បីលើកស្ទួយ ភាសាជាតិ។ ខ្ញុំបាទពុំមានគោលបំណងអាជីវកម្មណាមួយឡើយ។ ហេតុដូចបានជម្រាបជូនខាងលើ ប្រសិនបើមាន ឯកសារណាមួយដែល មានកម្មសិទ្ធបញ្ញា សូមលោកអ្នក ឬម្ចាស់កម្មសិទ្ធបញ្ញា មេត្តាទាក់ទងមកកាន់អ៊ីមែលរបស់ខ្ញុំបាទ ដោយចុច ទីនេះ ខ្ញុំបាទនឹងដក ឯកសារនោះចេញពីគេហទំព័រនេះតាមតម្រូវការរបស់លោកអ្នក។


Publicités

ព្រឹត្តិការណ៍ដែលនឹងមកដល់

Pas d'événements à venir

ប្រតិទិនថ្នាក់ភាសាខ្មែរ